July 7, 2020

រំជួលចិត្ត!អ្នកនាង ខាត់ សុឃីម ច្រៀងបណ្តើរ យំបណ្តើរ ជូនដំណើរលោកឪពុក ក្នុងថ្ងៃបុណ្យសព (មានវីដេអូ)

ម្សិលមិញនេះ នាព្រឹក ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ មហាជនជាច្រើនពិតជាបានជ្រាបហើយ ដោយ តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម បានជួបទុក្ខធំ ព្រោះឪពុកឈ្មោះ លាវ ខាត់ របស់ខ្លួន បានទទួលមរណភាពហើយ ក្នុង ជន្មាយុ ៦៧ ព្រះវស្សា ដោយ រោគាពាធ រីឯសពដំកល់ នៅ គេហដ្ឋានរបស់ ឪពុក ខាត់ សុឃីម នៅភូមិព្រៃពង្រ សង្កាត់ពញ្ញាពន់ ខណ្ទព្រែកព្នៅ ភ្នំពេញ។ ខាត់ សុឃីម បានរៀបរាប់ទាំងទឹកភ្នែក ប្រាប់លោក អុឹម ជីវ៉ា ក្នុងកិច្ចសម្ភាសន៍ថា “ប្រហែលជាបងប្អូនឆ្ងល់ថា ហេតុអ្វីបានជា គាត់អត់ឃើញ ឈឺអីសោះ ហេតុអ្វីបានលោកចែកឋាន តាមពិតជាគាត់ឈឺយូរហើយ ប៉ុន្តែភាពរឹងមាំរបស់គាត់ គាត់មិនដែលបង្ហាញឲ្យគេដឹងថាគាត់ឈឺទេ”។ អ្វីដែលរឹតតែខ្លោចចិត្តបំផុតនោះ ខាត់ សុឃីម បានរៀបរាប់ ទាំងសម្លេងទ្រហោរយំថា “កូនទាំងអស់៩នាក់ អត់មានអ្នកណាទាន់ដង្ហើមគាត់ សូម្បីតែប្រពន្ធគាត់ ហើយមិនដឹងថា មុននឹងស្លាប់គាត់វេទនាម៉េចទេ បងអត់ដឹងទេ”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុក រឹតតែក្តុកក្តួល រំជួលចិត្តជាខ្លាំង ក្រោយឃើញ ខាត់ សុឃីម ច្រៀងចម្រៀងដ៏សែនកំសត់ ទាំងទឹកភ្នែក ជូនដំណើរលោកឪពុករបស់ខ្លួន គ្រប់គ្នាឃើញហើយ ក៏ស្រក់ទឹកភ្នែកតាមដែរ។ សុឃីម ក៏បានភ្ជាប់សារខ្លីមួយជូនឪពុកថា “ពុកអើយមកស្តាប់កូនៗ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Leave a Reply

Your email address will not be published. Required fields are marked *